របាយការណ៍ស្រាវជ្រាវនៅស្រុកសំបូរសី្តពី “ការចិញ្ចឹមជីវិតដោយពឹងផ្អែកលើទនេ្លមេគង្គ” និងរបាយការណ៍ ស្រាវជ្រាវ ពង្រាងស្តីពី ”ដំណើរការចុះបញ្ជីដីជាប្រព័ន្ធ និងផលប្រយោជន៍ប្លង់កម្មសិទ្ធិដី” ត្រូវបានលើក យកមកធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា ជាមួយអង្គការសមាជិកបណ្តាញរបស់ខ្លួននៅឯមជ្ឈមណ្ឌល វប្បធម៍កូរ៉េកាលពី ថ្ងៃ សុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១២ ដល់អ្នកចូលរួមប្រមាណជាង ១០០នាក់ ។
លោកស្រី ជា ផល្លិកា អ្នកសម្របសម្រួលគម្រោងសិទិ្ធសហគមន៍ និងទំនប់វារីអគ្គិសនីដែលជាអ្នកពាក់ព័ន្ធ ក្នុងសកម្មភាព ស្រាវជ្រាវអំពីការចិញ្ចឹមជីវិតដោយពឹងផ្អែកលើទនេ្លមេគង្គ បានផ្តល់ឲ្យដឹងថា តាមរយៈការ សិក្សានេះថា ទំនប់សំបូរត្រូវបានគេ ប៉ាន់ស្មានថា មានទំហំ៦២០គីឡូម៉ែត្រការ៉េ ហើយ ៧០%នៃថាមពលអគិ្គសនីនឹងត្រូវផ្គត់ផ្គង់ទៅប្រទេសចិន ថៃ និងឡាវនឹង ប៉ះពាល់ដល់ដីកសិកម្មជាង ៣ពាន់ហិចតា ដីព្រៃ ១ម៉ឺន៣ពាន់ហិចតា ហើយប្រជាពលរដ្ឋប្រមាណជា២ម៉ឺននាក់នឹងត្រូវ ជន្លាសចេញពីតំបន់អភិវឌ្ឍទំនប់ ។ លោកស្រី បានលើកឡើងពីការព្រួយបារម្ភរបស់សហគមន៍នៅពេលមានការសាងសង់ ទំនប់វារីអគ្គិសនីស្រុក សំបូរថា នឹងឈានដល់ការបាត់បង់សក្តានុពលក្នុងការអភិវឌ្ឍ ពីព្រោះវានឹងឈានដល់ការបាត់បង់ធនធាន ពូជត្រីនានា ព្រៃឈើ គុណភាពទឹក និងដី ដែលធនធានទាំងនោះប្រជាពលរដ្ឋជាអ្នកពឹងផ្អែកអាស្រ័យផល ហើយដែលវាជា ចំណែកមួយក្នុងការអភិវឌ្ឍជីវភាព និងការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ ទោះជាយ៉ាងណាលោកស្រីក៏បានលើក ពីបទពិសោធន៍ពីបណ្តាប្រទេសដែលធ្លាប់មានការសាងសង់ទំនប់ វារីអគិ្គសនី បានងាករកការបញ្ចប់ការសាងសង់ជាស្ថាពរ ដោយសារតម្លៃក្នុងការស្តារឡើងវិញនូវបរិស្ថាន និងកត្តាជីវសាស្រ្តត្រូវចំណាយអស់ច្រើនជាង បើធៀបទៅនឹងការទទួលបានចំណូលថៃ្លផ្គត់ផ្គង់អគិ្គសនី ហើយធនធានមួយចំនួនធំដែលកម្រនោះក៏មិនអាចកើតឡើងវិញ។របាយការណ៍ដដែលនេះបាន បញ្ចប់ដោយ ភ្ជាប់នូវ សំណូមពរដល់ភាគីពាក់ព័ន្ធទាំងអស់ឲ្យផ្តល់ការសហការ ក្នុងការផ្តល់ព័ត៌មានច្បាស់និងអោយបាន ដឹងមុនពីការសាងសង់ទំនប់សំបូរនេះ ដើម្បីជៀសវាងពីការភ័យខ្លាចដល់សហគមន៍រងផលប៉ះពាល់ ហើយ សំណូមពរឲ្យមានការអប់រំដល់អាជ្ញាធរមូលដ្ឋានទាក់ទងនឹងស្តង់ដារ របស់គណៈកម្មការទំនប់ពិភពលោក (World Commission of Dam) និងធើ្វយុទ្ធនាការដើម្បីអោយបានទទួលនូវកម្រឹតស្តង់ដារនេះ ព្រមទាំងការលើកកំពស់ការចូលរួមពិគ្រោះយោបល់របស់អាជ្ញាធរ ពាក់ព័ន្ធទាំងថ្នាក់ជាតិ ថា្នក់មូលដ្ឋាន និងការចូលរួមជាសាធារណៈជាមួយសហគមន៍រងផលប៉ះពាល់ក្នុងគម្រោងសាងសង់ ទំនប់។ លោកស្រី ហ្វយ ស៊ុត ជនជាតិ ឡាវដែលតំណាងឲ្យ សហគមន៍ទន្លេបី ដោយបានបង្ហាញរូបថតផង បានរៀបរាប់ពីបទពិសោធន៍ផ្ទាល់ ខ្លួនក្នុងនាមជាជនរងគ្រោះ ជាក់ស្តែងផលប៉ះពាល់ ដែលបណ្តាលមកពីការកសាងទំនប់វារីអគ្គិសនី ដោយ និយាយសំដៅទៅរកទំនប់យាលីដែលសាងសង់នៅតាមដងទន្លេមេគង្គលើថាលោកស្រី និងបងប្អូនជនជាតិ នៅក្នុង សហគមន៍បាននឹងកំពុងរងគ្រោះពីការហូរច្រោះដីចំការដំាណាំឬក៏ត្រូវទឹកទំនប់ ហូរកាត់ធើ្វអោយដំណាំកសិកម្មដាំដុះត្រូវរលួយ ងាប់ហើយ មនុស្ស សត្វពាហនៈ ទីជំរកទូក កាណូត ត្រូវបានរងទឹកទំនប់ត្របាក់យក ទឹកល្អក់មិនអាចប្រើប្រាស់បាននាំអោយមានជំងឺរាករូស រម៉ាស់ ការបាក់ច្រាំងទន្លេ បាត់បង់ទីជំរងត្រី។ លោកស្រី ទទូចសំណូមពររាជរដ្ឋាភិបាល តំណាងក្រុមហ៊ុនអភិវឌ្ឍ និងដៃគូម្ចាស់ជំនួយ ឲ្យជួយធើ្វការសិក្សាឲ្យបានច្បាស់លាស់និងល្អិតល្អន់ពីផលប៉ះពាល់ដល់ សហគមន៍ពួកគាត់ ហើយអី្វដែលគាត់ចង់បានគឺ ចង់បានជីវភាពរស់នៅសមរម្យក្នុងការទទួលបានផលប្រយោជន៍ពីការរស់នៅ តាមតំបន់ទន្លេជាជាងការសាងសង់ ទំនប់ធំៗ ។
ដោយឡែករបាយការណ៍ស្រាវជ្រាវស្តីពី ”ដំណើរការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ និងផលប្រយោជន៍ បង់កម្មសិទ្ធិដី”ក៏ត្រូវបាន បង្ហាញដោយលោកស្រី Depika Sherchan ជាទីប្រឹក្សាឯករាជ្យ ដល់អ្នក ចូលរួមទាំងអស់។ បទបង្ហាញបានបានផ្តោតសំខាន់លើ ដំណើរការនៃការចុះបញ្ជីដីជាប្រព័ន្ធ និងបង្ហាញពីមូលហេតុដែលដីមួយចំនួនមិនត្រូវបានចុះបញ្ជី។ ភ្ជាប់ជាមួយគ្នានេះដែរ លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ដែលត្រូវបានអញ្ជើញជាវាគ្មិនក្នុងកិច្ចប្រជុំ នេះបាន បន្ទោសថាដំណើរការចុះបញ្ជីដីមានជាលក្ខណៈប្រព័ន្ធនេះ ជាមិនបានយល់ចិត្តទុកដាក់លើការផ្តល់សុវត្ថិភាពដីធ្លីជូនប្រជាពលរដ្ឋ ដែលកំពុងតែទទួលរងនូវអសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី។ លោកពន្យល់ថាល្បឿនការចុះបញ្ជីបច្ចុប្បន្នបើទោះជា នៅក្នុងបរិបទដែលដីធ្លីដែលគ្មានទំនាស់ក៏ដោយ បើធៀបទៅ នឹងចំនួនក្បាលដីដែលមាននៅក្នុងប្រទេសកម្ពុជា ដំណើរការនេះ ត្រូវការពេលវេលាពី២០ទៅ៣០ឆ្នាំទៀតទើបសំរេចបាន។ មួយវិញទៀត បើទោះជានៅក្នុងអនុកិ្រត្យស្តីពីការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច អោយទៅជា សហគមន៍ដែលមានច្បាប់ទំលាប់ត្រឹមត្រូវដើម្បីគ្រប់គ្រងដីសហគមន៍ ក៏ការពិតជាក់ស្តែងវា ហាក់ដូចជាមិន មានការចាប់អារម្មណ៍ដល់ការចុះបញ្ជីជូនសហគមន៍ទេដោយសារតែគោលនយោបាយផែនការ យុទ្ធសាស្រ្តមិន ទាន់បានឆ្លើយតបទៅនឹងបញ្ហាជាក់ស្តែងរបស់សហគមជនជាតិពួកគាត់។