សិក្ខាសាលាពិគ្រោះយោបល់អំពី ផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុ របស់កម្ពុជាដំំណាក់កាលទី៣ក្នុងក្រុងព្រះសីហនុ
- ngofmail
- Mar 17
- 1 min read

ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ អង្គការវេទិកាមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGO Forum on Cambodia) រួមសហការជាមួយ ក្រសួងបរិស្ថាន និងបានការគាំទ្រថវិកាពី OXFAM, HEKs, និងស្ថានទូតបារាំង បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់អំពី NDC 3.0 នៅសណ្ឋាគារ Seabreeze ខេត្តព្រះសីហនុ។
📢 ចំណុចសំខាន់៖
✅ ការកាត់បន្ថយការបំភាយ (Mitigation): ផ្ដល់ចំណាប់អារម្មណ៍លើ រថយន្តអគ្គិសនី, ថាមពលកកើតឡើងវិញ, ការគ្រប់គ្រងសំរាម, និងច្បាប់ការពារការបំពុលបរិស្ថាន។
✅ ការបន្ស៊ាំ (Adaptation): បង្កើន សុខភាព, អនាម័យ, ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅ។
✅ បរិយាកាសអំណោយផល (Enabling Environment): ខិតខំ អប់រំ, អភិបាលកិច្ច, និងការអនុវត្តល្អ។
ដោយមានអ្នកចូលរួម ៤៣ នាក់ ពីខេត្តតាកែវ, ព្រះសីហនុ, កំពត, កែប, និងកោះកុង សិក្ខាសាលានេះបានផ្ដោតលើ ការចូលរួមរបស់ភាគីពាក់ព័ន្ធ, ដំណោះស្រាយហិរញ្ញប្បទានសម្រាប់សកម្មភាពអាកាសធាតុ, និងប្រព័ន្ធតាមដានការអភិវឌ្ឍន៍ជាប្រចាំ ដើម្បីជំរុញវឌ្ឍនភាព!