សិក្ខាសាលាពិគ្រោះយោបល់ដ៏បំផុសគំនិតស្តីពីការរួមបញ្ចូលសេវាបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុទៅក្នុងក្របខ័ណ្ឌគណនេយ្យភាពសង្គម
- ngofmail
- Jan 24
- 1 min read

🌍✨ សកម្មភាពអាកាសធាតុឆ្លើយតបនឹងគណនេយ្យភាពសង្គម!
នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៥ លោក ចាន់ វិចិត្រ តំណាងពីវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ដ៏បំផុសគំនិតស្តីពីការរួមបញ្ចូលសេវាបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុទៅក្នុងក្របខ័ណ្ឌគណនេយ្យភាពសង្គម! 💡
📍 រៀបចំដោយ៖ គម្រោងនឺឆើរ (NURTURE) អនុវត្តដោយអង្គការ HEKS|EPER និងសហការឧបត្ថម្ភថវិកាដោយទីភ្នាក់ងារអភិវឌ្ឍន៍ប្រទេសស្វីស(SDC)។ មានអ្នកចូលរួមចំនួន ៤០ នាក់ (ក្នុងនោះមានស្ត្រី៨នាក់👩💼)។ សិក្ខាសាលាបានភាក្សាអំពី៖
✅ចែករំលែកការអនុវត្តល្អបំផុតរបស់ ក្របខ័ណ្ឌគណនេយ្យភាពសង្គម
✅ ផ្តល់ធាតុចូលសំខាន់ៗសម្រាប់ការសិក្សាវាយតម្លៃ
✅ បង្កើតការណែនាំច្បាស់លាស់
💡 លទ្ធផលសំខាន់ៗ៖ ការដាក់បញ្ចូលការបន្សាំការប្រែប្រួលអាកាសធាតុទៅក្នុង ក្របខ័ណ្ឌគណនេយ្យភាពសង្គម គឺជាការផ្លាស់ប្តូរដ៏សំខាន់សម្រាប់៖
🌱ពង្រឹងកំណែទម្រង់អភិបាលកិច្ចមូលដ្ឋាន (គ.ជ.អ.ប)
🌟 គាំទ្រយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា។
📈 ចូលរួមសម្រេចផែនការយុទ្ធសាស្ត្រជាតិនៅឆ្នាំ២០៣០
គោលគំនិតនៃសិក្ខាសាលានេះគឺស្របតាមចក្ខុវិស័យរបស់ផែនការមេត្រីរបស់ NGOF នេះគឺជាជំហានមួយទៀតឆ្ពោះទៅរកការកសាងសង្គមដែលមានការផ្លាស់ប្តូរ មានភាពធន់ និងបរិយាប័ន្ន! 💪💚
#ClimateAdaptation #HEKS EPER #SocialAccountability #Cambodia2030 #SustainableFuture #METRI #NGOF #NCDD
