សិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពីការប្រើប្រាស់ដីធ្លីទាក់ទងនឹងការវិនិយោគលើដំណាំកៅស៊ូរបស់ក្រុមហ៊ុនចិននៅប្រទេសកម្ពុជា
- ngofmail
- Mar 28, 2024
- 1 min read
កាលពីថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២៤ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពីការប្រើប្រាស់ដីធ្លីទាក់ទងនឹងការវិនិយោគលើដំណាំកៅស៊ូរបស់ក្រុមហ៊ុនចិននៅប្រទេសកម្ពុជា ដែលមានអ្នកចូលរួមមកពីតំណាងស្ថាប័នផ្សេងៗដូចជា៖ តំណាងអគ្គនាយកដ្ឋានកៅស៊ូ តំណាងក្រសួងពាក់ព័ន្ធ តំណាងសហគមន៍មកពីខេត្តក្រចេះ រតនះគិរី តំណាងអង្គការសង្គមស៊ីវិល និងដៃគូរអភិវឌ្ឍ។
គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីបង្កើនការយល់ដឹងរបស់ភាគីពាក់ព័ន្ធលើ បញ្ហាការប្រើប្រាស់ ដីធ្លីនៅកម្ពុជាពាក់ព័ន្ធលើការវិនិយោគរបស់ចំការកៅស៊ូរបស់ក្រុមហ៊ុនចិន ពង្រឹងការយល់ដឹងពី គោលនយោបាយ និងគោលការណ៍ណែនាំរបស់ចិន បង្កើនចំណេះដឹងរបស់អង្គការសង្គមស៊ីវិលកម្ពុជា លើការទទួលខុសត្រូវរួមគ្នា និងបង្កើតកិច្ចសហការនាពេលអនាគតជាមួយអង្គការសង្គមស៊ីវិលចិន និងកម្ពុជាដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការប្រើប្រាស់ដីធ្លី។