វេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៥»
- ngofmail
- Feb 10
- 1 min read

នាព្រឹកថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២៥ លោក ម៉ារ សុផល នាយកប្រតិបត្តិស្តីទី នៃអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាដែលជាលេខាធិការដ្ឋាន និងតំណាងឲ្យក្រុមការងារថវិកា នៃអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានចូលរួមក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៥»។ លោកបានពាំនាំនូវសំណើរពីអង្គការសមាជិកជូនដល់រាជរដ្ឋាភិបាល ចំនួន ៨ សំខាន់ៗ ដែលត្រូវបានទទួលការឆ្លើយតបបំភ្លឺ និងពិចារណាយកទៅដាក់បញ្ចូលក្នុងផែនការ និងការអនុវត្តនាពេលអនាគត។ សំណើរទាំងនោះរួមមានដូចជា៖ ការបន្ថយពន្ធប្រេងឥន្ធនៈ ការបនង្កើនពន្ធថ្នាំជក់ គ្រឿងស្រវឹង ភេសជ្ជៈមានជាតិស្ករខ្ពស់ ពន្ធលើដីធ្លីមិនប្រើប្រាស់ គ្រប់គ្រងចំណាយប្រកបដោយប្រសិទ្ធភាព និងបង្កើនការវិភាជថវិកាទៅ វិស័យអប់រំ សុខាភិបាល សង្គមកិច្ច គាំពារសង្គម កសិកម្ម សន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារ បរិស្ថាន ធនធានធម្មជាតិ ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយដូចជារាំងស្ងួត ទឹកជំនន់ជាដើម និងថ្នាក់ក្រោមជាតិ។
Photos credited to អគ្គនាយកដ្ឋានថវិកា-General Department of Budget.
