វេទិកាដីធ្លីអាស៊ី 2025: រក្សាសិទ្ធិដីធ្លីដើម្បីអនាគតប្រកបដោយ
- ngofmail
- Feb 22
- 1 min read

🌏🏡 វេទិកាដីធ្លីអាស៊ី 2025: រក្សាសិទ្ធិដីធ្លីដើម្បីអនាគតប្រកបដោយចីរភាព!
📅 ១៧-២១ កុម្ភៈ ២០២៥ | 📍 ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
ថ្ងៃទី១: ៦០០ នាក់ និងថ្ងៃទី២: ២៥០ នាក់
🌱 វេទិកាដីធ្លីអាស៊ី ២០២៥ បានផ្តល់ជាវេទិកាសំខាន់សម្រាប់អ្នកដឹកនាំ និងអ្នកធ្វើបំលែងក្នុងវិស័យដីធ្លី ក្រោមប្រធានបទ "ការធានាសិទ្ធិដីធ្លីសម្រាប់អនាគតប្រកបដោយចីរភាព និងសមធម៌"។
កម្ពុជា ត្រូវបានតំណាងដោយ លោក សឿង សារឿន (នាយកប្រតិបត្តិ NGOF), កញ្ញា អោម សុម៉ាលី (ប្រធានគម្រោង NGOF) និង ឯកឧត្តម ថេង ច័ន្ទសង្វារ (រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់)។
🤝 វេទិកានេះជាស្ថានទីដ៏មានតម្លៃសម្រាប់ កសិករ ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន ក្នុងការចែករំលែកចំណេះដឹង បង្កើតដៃគូសហការនិងដោះស្រាយបញ្ហាដីធ្លីសំខាន់ៗនៅក្នុងតំបន់។
🔥 ប្រធានបទសំខាន់ៗដែលបានពិភាក្សា:
✅ កំណែទម្រង់វិស័យកសិកម្ម 🌾
✅ ជម្លោះដីធ្លី ⚖️
✅ ការការពារអ្នកការពារដីធ្លី និងបរិស្ថាន 🌍
✅ សិទ្ធិដីធ្លីរបស់ស្ត្រី 👩🏽🌾
✅ ចំណុចប្រសព្វរបស់មនុស្ស អាកាសធាតុ និងធម្មជាតិ 🌱🌏
💡 រួមគ្នា! យើងកំពុងបង្កើតប្រព័ន្ធគ្រប់គ្រងដីធ្លីដែល សមធម៌ បៃតង និងបរិយាប័ន្នច្រើនជាងមុន!

