លោក ម៉ារ សុផល បានចូលរួមក្នុងកិច្ចប្រជុំ និងសិក្ខាសាលាឆ្នាំ២០២៥ ស្តីពី«ការធ្វើមូលដ្ឋានីយកម្មរបៀបវារៈសហប្រតិបត្តិការនៃការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព»
- ngofmail
- Feb 22
- 1 min read

ចាប់ពីថ្ងៃទី ១៩ ដល់ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៥ តំណាង វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGOF) លោក ម៉ារ សុផល បានចូលរួមក្នុងកិច្ចប្រជុំ និងសិក្ខាសាលាឆ្នាំ២០២៥ ស្តីពី«ការធ្វើមូលដ្ឋានីយកម្មរបៀបវារៈសហប្រតិបត្តិការនៃការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព» នាទីក្រុងបាងកក ប្រទេសថៃ ដែលរៀបចំឡើងដោយ អង្គការការពិតនៃជំនួយ – អាស៊ីប៉ាស៊ីហ្វិក (“RoA-AP”) និងភាពជាដៃគូរបស់អង្គការសង្គមស៊ីវិលសម្រាប់ប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ (CPDE) រួមជាមួយមូលនិធិអភិវឌ្ឍន៍ដោយចីរភាព (SDF) - ប្រទេសថៃ។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងទី១. សម្របសម្រួលការពិភាក្សាគោលនយោបាយលើអាទិភាពដែលមានស្រាប់ និងប្រមូលផ្តុំនិន្នាការដែលកំពុងលេចឡើង និងអាទិភាពសំខាន់ៗលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីឈានទៅរកទិសដៅអនាគតរបស់បណ្តាញ, ទី២. បង្កើតយុទ្ធសាស្រ្តអភិវឌ្ឍន៍ដែលដឹកនាំដោយមូលដ្ឋានដែលផ្អែកលើរបៀបវារៈនៃការពិតសង្គម និងនយោបាយ, ទី៣. អនុវត្តទស្សនវិស័យឆ្ពោះទៅអនាគតនៃបណ្តាញ និងការចូលរួមរបស់ខ្លួន, ទី៤. ពង្រឹងសមត្ថភាពសមាជិកលើការធ្វើរបាយការណ៍សម្រាប់ការត្រួតពិនិត្យជុំទី៤ (4th MR) និងទី៥. ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិក និងដៃគូ។

