លោក ម៉ារ សុផល តំណាងវេទិកាអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា (NGOF) បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី "កិច្ចសហប្រតិបត្តិការសម្រាប់ថវិកាបើកចំហ និងប្រកបដោយគណនេយ្យភាព"
- ngofmail
- Mar 1
- 1 min read

🌍🤝 វគ្គគ្រូបង្គោល៖ ថវិកាបើកចំហ និងប្រកបដោយគណនេយ្យភាព!
ចាប់ពីថ្ងៃទី ២៤ ដល់ ២៨ ខែកុម្ភៈ ២០២៥ លោក ម៉ារ សុផល តំណាងវេទិកាអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា (NGOF) បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី "កិច្ចសហប្រតិបត្តិការសម្រាប់ថវិកាបើកចំហ និងប្រកបដោយគណនេយ្យភាព" នៅទីក្រុងគីហ្គាលី សាធារណរដ្ឋរ៉វាន់ដា។
វគ្គនេះរៀបចំឡើងដោយ International Budget Partnership (IBP) និងឧបត្ថម្ភថវិកាពី សហភាពអ៊ឺរ៉ុប (EU) ដោយផ្តោតលើ៖
✅ ការយល់ដឹងអំពីដំណើរការថវិកា និងឱកាសអន្តរាគមន៍
✅ វិធីសាស្រ្តវិភាគ និងការតស៊ូមតិចម្រុះ
✅ ឧបករណ៍វិភាគគ្រប់គ្រាន់សម្រាប់ព័ត៌មានថវិកា
✅ អត្ថប្រយោជន៍នៃតម្លាភាពថវិកា និងយុទ្ធសាស្រ្តឥទ្ធិពល
នេះជាឱកាសដ៏មានតម្លៃសម្រាប់ការបង្កើនសមត្ថភាព និងការចូលរួមប្រកបដោយនិរន្តរភាពសម្រាប់កម្ពុជាយើង!
