បង្កើតទំនាក់ទំនងទីផ្សារ និងលើកកម្ពស់កៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាព
- ngofmail
- Mar 1
- 1 min read

🌱 បង្កើតទំនាក់ទំនងទីផ្សារ និងលើកកម្ពស់កៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាព
អង្គការ NGOF សហការជាមួយ WWF និងអគ្គនាយកដ្ឋានកៅស៊ូ (GDR) ដោយមានការគាំទ្រហិរញ្ញវត្ថុពី Oxfam_F4A បានរៀបចំកម្មវិធី ផ្លាស់ប្តូរការសិក្សា រវាង ក្រុមហ៊ុន Baoman (ខេត្តរតនគិរី) និង សហគមន៍សិកម្មកៅស៊ូគ្រួសារ (ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី) កាលពី ថ្ងៃទី ២៨ កុម្ភៈ ២០២៥។ មានអ្នកចូលរួម៖ ៣៧នាក់ (ស្រ្តី៨នាក់) ៥នាក់មកពីស្ថាប័ន្នរដ្ឋ និង៣នាក់មកពីវិស័យឯកជន។
🎯 គោលបំណង
✅ បង្កើតទំនាក់ទំនងទីផ្សាររវាងក្រុមហ៊ុន (អ្នកទិញ និងអ្នកកែច្នៃ) និងសហគមន៍ (អ្នកផ្តត់ផ្គង់)
✅ លើកកម្ពស់ កៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាព នៅកម្ពុជា
✅ ផ្សព្វផ្សាយការផលិត និងលក់កៅស៊ូសហការរួមគ្នា ដើម្បីបង្កើនប្រសិទ្ធភាពនិងតម្លៃទីផ្សារ
🗣 លោក ឃុន កក្កដា អគ្គនាយកស្តីទីនៃ GDR បានចែករំលែកចំណេះដឹងបច្ចេកទេស និងទីផ្សារ ហើយលើកទឹកចិត្តឱ្យប្រើ អាស៊ីតដែលមានគុណភាពសម្រាប់ការបង្គកកៅស៊ូ ដើម្បីធានា គុណភាពខ្ពស់ និងបង្កើន កិត្យានុភាពកៅស៊ូកម្ពុជា នៅលើទីផ្សារអន្តរជាតិ។
🌿 អង្គការ NGOF នឹងបន្តគាំទ្រនិងលើកកម្ពស់វិស័យកៅស៊ូប្រកបដោយនិរន្តរភាព ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា! ✨
#កៅស៊ូធម្មជាតិ #កមពុជា_បៃតង #ទផ្សារកៅស៊ូ #ទនាក់ទំនងអាជីវកម្ម #កសករខ្មែរ #GreenEconomy #CambodiaRubber #SustainableDevelopment
