កសាងសមត្ថភាពសហគមន៍ ដើម្បីកសិកម្មប្រកបដោយចីរភាព
- ngofmail
- Dec 12, 2024
- 1 min read
🚜🌿 កសាងសមត្ថភាពសហគមន៍ ដើម្បីកសិកម្មប្រកបដោយចីរភាព 🌿🚜
ពីថ្ងៃទី ៨ ដល់ ១១ ខែធ្នូ ឆ្នាំ២០២៤ វេទិកាអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGOF) បានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សហគមន៍ និងដៃគូពាក់ព័ន្ធ ហើយបានធ្វើដំណើរទស្សននិច្ច សហគមន៍ចំការកៅស៊ួ គោកដូង-អង្គរជុំ នៅខេត្តសៀមរាប និងសហគមន៍ចំការកៅស៊ួ នៅខេត្តសូរីន នៃប្រទេសថៃ។ ទស្សនកិច្ចសិក្សានេះ ត្រូវរៀបចំរួមគ្នាជាមួយអង្គការ WWF និងអគ្គនាយកដ្ឋាន កៅស៊ួ ពីប្រទេសកម្ពុជា និងទទួលបានការសម្របសម្រួលដោយមូលនិធិណេត (NET Foundation) នៅខេត្តស៊ូរីន ប្រទេសថៃ។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងក្នុងការចែករំលែកបទពិសោធន៍ ការអនុវត្តល្អ និងទទួលយកអនុសាសន៍ល្អ និងមេរៀនជាបទពិសោធន៍ពីគ្នាទៅវិញទៅមក។
គោលបំណងនែដំណើរទស្សនកិច្ចនេះ ផ្តោតសំខាន់លើការងារគ្រប់គ្រងចម្ការកៅស៊ូ ការពង្រឹងការចូលរួមរបស់សមាជិក ការជម្នះបញ្ហាប្រឈម និងការកែលម្អផលិតកម្មកៅស៊ូ ការកែច្នៃ និងខ្សែច្រវាក់តម្លៃផលិតកម្ម ចំណុចសំខាន់មួយគឺការរួមបញ្ចូលកសិរុក្ខកម្មទៅក្នុងកសិកម្មកៅស៊ូ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ី ដែលមាននិរន្តរភាព ចម្រុះ និងទទួលបានផលចំណេញកាន់តែច្រើន។ 🌱
សមាសភាពចូលរួមមានតំណាងមកពីអគ្គនាយកដ្ឋានកៅស៊ូកម្ពុជា មន្ទីរកសិកម្ម &សហគមន៍កសិកម្ម នៃខេត្តត្បូងឃ្មុំ មណ្ឌលគិរី និងខេត្តរតនគិរី វិស័យឯកជន និងបណ្តាញកសិករ និងធម្មជាតិ (FNN) បានចូលរួមទស្សនកិច្ចនេះ ដោយ ទទួលបានការយល់ដឹង យ៉ាងសំខាន់អំពីគោលគំនិតនៃសហគមន៍កសិកម្មទំនើប ដែលផ្តល់ អាទិភាពដល់និរន្តរភាពបរិស្ថាន ធនធានធម្មជាតិ និងកំណើនសេដ្ឋកិច្ច។
ដោយមានការគាំទ្រពីគម្រោង Fair for All (F4A) របស់អង្គការ Oxfam Cambodia ដំណើរទស្សនកិច្ចនេះបានផ្តល់សិទ្ធិអំណាចដល់អ្នកចូលរួមក្នុងការនាំយកនូវយុទ្ធសាស្រ្តដែលអាចធ្វើសកម្មភាពឡើងវិញដើម្បីកែលម្អការអនុវត្តកសិកម្មកៅស៊ូ និងគាំទ្រដល់សហគមន៍ឲ្យកាន់តែល្អប្រសើរ និងមានមេត្រីភាពនឹងបរិស្ថាន។ 🌍💚
#SustainableAgriculture #Agroforestry #RubberFarming #EmpoweredCommunities #GreenFuture #NGOF #OxfamCambodia #InnovationInAgriculture