ការរៀបចំកិច្ចសន្ទនាថ្នាក់ជាតិ ក្រោមប្រធានបទ ប្រព័ន្ធគាំពារសង្គមដែលល្អប្រសើសម្រាប់កម្មករនិងកសិករក្នុងខ្សែច្រវាក់ចេកនិងកៅស៊ូ
- ngofmail
- Oct 31, 2024
- 1 min read
នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងអង្គការដៃគូរអនុវត្តគម្រោង សមភាពសម្រាប់ទាំងអស់គ្នា(FAIR for ALL) បានសហការរៀបចំកិច្ចសន្ទនាថ្នាក់ជាតិ ក្រោមប្រធានបទ ប្រព័ន្ធគាំពារសង្គមដែលល្អប្រសើសម្រាប់កម្មករនិងកសិករក្នុងខ្សែច្រវាក់ចេកនិងកៅស៊ូ នៅរាជធានីភ្នំពេញ។
គោលដៅចម្បងនៃកិច្ចសន្ទនានេះគឺដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានឡើងលើស្ត្រីជាកម្មករកៅស៊ូខ្នាតតូច កម្មករ និងសហគមន៍ព្រៃឈើ។ លើសពីនេះ ការសន្ទនាមានគោលបំណងអបអរសាទរសមិទ្ធិផល និងរំលេចនូវការអនុវត្តល្អៗពីភាគីពាក់ព័ន្ធសំខាន់ៗ រួមទាំងរដ្ឋាភិបាល និងក្រុមហ៊ុន ដែលគាំទ្រដល់ផលិតករ និងកម្មករ។ ជំរុញវប្បធម៌នៃកិច្ចសន្ទនាពហុភាគី ដើម្បីដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព។ ផ្តល់វេទិកាមួយសម្រាប់ក្រុមអ្នកផលិតកៅស៊ូ និងកម្មករកសិកម្ម ជាពិសេសស្ត្រី ដើម្បីពិភាក្សាអំពីកង្វល់របស់ពួកគេ និងបណ្តាញជាមួយអ្នកដទៃ។
គម្រោងFAIR for ALLនេះគឺជាគម្រោងដែលធ្វើការលើកកម្ពស់ខ្សែច្រវាក់តម្លៃពាណិជ្ជកម្មប្រកបដោយនិរន្តរភាពនៅទូទាំងវិស័យចេក និងកៅស៊ូ ដែលប្រកបដោយបរិយាបន្ន និងយុត្តិធម៌សម្រាប់កសិករខ្នាតតូច និងកម្មករក្នុងវិស័យកសិកម្ម ជាពិសេសស្ត្រី ដោយរួមបញ្ចូលការគាំពារសិទ្ធិមនុស្ស និងការពារបរិស្ថាននៅកម្ពុជា ក្រោមការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការអុកស្វាម(OXFAM Cambodia)។
«ចូលរួមជាមួយពួកយើងក្នុងការដោះស្រាយបញ្ហាប្រឈមដែលស្ត្រីជាកម្មករចំការកៅស៊ូខ្នាតតូច កម្មករ និងសហគមន៍ព្រៃឈើ។ សូមអបអរសាទរសមិទ្ធិផល លើកកម្ពស់កិច្ចសន្ទនាពហុភាគីនេះ។🌿 #FairForAll #InclusiveSocialProtection #NGOF #OXFAM