វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) បានចូលរួមក្នុង ទស្សនកិច្ចសិក្សារៀនសូត្រ ពី ការចងក្រងបណ្តាញ និងការគ្រប់គ្រងសហគមន៍
- ngofmail
- Feb 15
- 1 min read

🌊🌿 ថ្ងៃទី ១៣-១៤ ខែកុម្ភៈ ២០២៥!
វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) បានចូលរួមក្នុង ទស្សនកិច្ចសិក្សារៀនសូត្រ ពី ការចងក្រងបណ្តាញ និងការគ្រប់គ្រងសហគមន៍ នៅ សហគមន៍នេសាទត្រពាំង សង្កែ ស្រុកទឹកឈូ ខេត្តកំពត! 🇰🇭
កម្មវិធីនេះរៀបចំឡើងដោយ អង្គការ ស្រឡាញ់ធនធានធម្មជាតិកម្ពុជា (CNRO) សហការជាមួយ អង្គការមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី និងកុមារ (CWDCC), អង្គការម្លប់ព្រហ្មវិហារធម៌ (MPC) និងដៃគូផ្សេងៗ។
🎯 គោលបំណងនៃទស្សនកិច្ចនេះ៖
✅ រៀនសូត្រអំពីដំណើរការគ្រប់គ្រងសហគមន៍អេកូទេសចរណ៍ក្នុងសហគមន៍នេសាទ
✅ បង្កើនបណ្តាញសហគមន៍នេសាទនៅខេត្តកំពត
✅ ចែករំលែកបទពិសោធន៍អំពីការគ្រប់គ្រងធនធានជនផល
✅ ពង្រឹងសមត្ថភាព និងកិច្ចសហការរវាងសហគមន៍នេសាទ អាជ្ញាអរជំនាញ និងដៃគូពាក់ព័ន្ធ
🌏🤲 ការចូលរួមបែបនេះជាការចូលរួមអភិវឌ្ឍន៍សហគមន៍និងការពារធនធានធម្មជាតិនៅកម្ពុជា!
#NGOForumOnCambodia #CommunityDevelopment #Ecotourism #FishingCommunities #ResourceManagement #CapacityBuilding #SustainableDevelopment #Networking #Kampot #Cambodia #CNRO #CWDCC #MPC #LocalizingDevelopment #EffectiveDevelopment
