វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) បានចូលរួមក្នុង ទស្សនកិច្ចសិក្សារៀនសូត្រ ជាមួយ សហគមន៍កៅស៊ូគ្រួសារ
- ngofmail
- Feb 12
- 1 min read

🌿🤝 ចាប់ពីថ្ងៃទី ៩ ដល់ ១១ ខែកុម្ភៈ ២០២៥!
វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) បានចូលរួមក្នុង ទស្សនកិច្ចសិក្សារៀនសូត្រ ជាមួយ សហគមន៍កៅស៊ូគ្រួសារ មណ្ឌលគីរី និងការកសាងសមត្ថភាពក្នុងការបង្កកកៅស៊ូដោយប្រើ អាស៊ីតហ្វ័រមិច 🧪🌳 នៅ ខេត្តមណ្ឌលគីរី! 🇰🇭
🎯 កម្មវិធីនេះស្ថិតក្រោមគម្រោង Fair for All (F4A) ដោយ NGOF សហការជាមួយ អគ្គនាយកដ្ឋានកៅស៊ូ (GDR), WWF និងបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពី អុកស្វាម (Oxfam)។
📚 គោលបំណងរបស់ទស្សនកិច្ចនេះ៖
✅ រៀនសូត្របច្ចេកទេស និងបទពិសោធន៍ក្នុងការរៀបចំបញ្ជីកត់ត្រាគណនី
✅ យល់ដឹងអំពីដំណើរការទិញលក់ជ័រកៅស៊ូរវាងសហគមន៍ និងសហគ្រាសឯកជន
✅ កសាងសមត្ថភាពក្នុងបច្ចេកទេសបង្កកកៅស៊ូតាមស្តង់ដារ និងគុណភាព
🌏🤲 ការចូលរួមបែបនេះជាផ្លូវមួយដើម្បីជម្រុញអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា!

