លោក សឿង សារ៉ឿន នាយកប្រតិបត្តិនៃ វេទិកាអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា (NGOF) បានចូលរួមកិច្ចប្រជុំប្រឹក្សាយោបល់នៅ ក្រសួងមហាផ្ទៃ
- ngofmail
- Feb 28
- 1 min read

ចូលរួមដើម្បីអភិបាលកិច្ជល្អប្រសើរ! 🌟
លោក សឿង សារ៉ឿន នាយកប្រតិបត្តិនៃ វេទិកាអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា (NGOF) បានចូលរួមកិច្ចប្រជុំប្រឹក្សាយោបល់នៅ ក្រសួងមហាផ្ទៃ ដឹកនាំដោយ ឯកឧត្ដម ចាន់ សុធា រដ្ឋលេខាធិការ និងជាប្រធានអចិន្ត្រៃយ៍នៃអគ្គលេខាធិការដ្ឋាន NCDD។
📊 កិច្ចប្រជុំនេះឆ្លុះបញ្ចាំងលទ្ធផលស្ទង់មតិអំពីអភិបាលកិច្ច និងប្រមូលយោបល់បន្ថែមពីភាគីពាក់ព័ន្ធ ដើម្បីបញ្ចប់របាយការណ៍ដែលនឹងក្លាយជាឯកសារសំខាន់សម្រាប់ដំណាក់កាលទី ២ នៃកម្មវិធីជាតិនេះ។
🤝 មានអ្នកចូលរួមចំនួន ៥៧ នាក់ (រួមមានស្ត្រី ១២ នាក់) មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ អគ្គលេខាធិការដ្ឋាន NCDD អគ្គនាយកដ្ឋានរដ្ឋបាល UNDP កម្ពុជា ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល។ យើងសហការដើម្បីអនាគតដ៏រឹងមាំ និងប្រកបដោយបរិយាប័ន្នសម្រាប់ប្រទេសកម្ពុជា! 🇰🇭
#GovernanceKH #BetterGovernance #NCDD #NGOF #CambodiaDevelopment #InclusiveFuture #សង្គមស៊ីវិល #ការគ្រប់គ្រងល្អប្រសើរ #អនាគតរួមបញ្ចូល
រូបថត credit to លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS
#BetterGovernance #NCDD #NGOF #CambodiaDevelopment #InclusiveFuture #CivilSociety #StrongerCambodia #SustainableDevelopment
