នាថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ វេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាបានរៀបចំកិច្ចប្រជុំសមាជិកប្រចាំឆមាសទី២ ដែលមានការចូលរួមដោយនាយកប្រតិបត្តិ នាយកប្រចាំប្រទេស តំណាងជាន់ខ្ពស់នៃសមាជិក និងដៃគូរបស់ វេទិកានៃអង្គការ មិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ដែលវត្តមានអ្នកចូលរួមសរុប ៦៣នាក់ ក្នុងនោះមានស្ត្រីចំនួន២១នាក់ចូលរួមផ្ទាល់ និង២៣នាក់ចូលរួមតាមប្រព័ន្ធអនឡាញ។
កិច្ចប្រជុំនេះទទួលបានលទ្ឋផលសង្ខេបៗដូចជា:
លោក សឿង សារឿន នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាបានធ្វើបច្ចុប្បន្នភាព និងវឌ្ឍនភាពសំខាន់ៗក្នុងកំឡុងពេល៦ខែដំបូងឆ្នាំ២០២៤
លទ្ធផលស្ទង់មតិសន្ទស្សន៍ប្រតិបត្តិល្អឆ្នាំ ២០២៤(Doing Good Index 2024) ត្រូវបានធ្វើការផ្សព្វផ្សាយជាផ្លូវការ ហើយមានការចូលរួមពីអ្នកសារព័ត៌មានដើម្បីបន្តការផ្សព្វផ្សាយផងដែរ។
ការធ្វើបទបង្ហាញស្តីពីផែនការយុទ្ធសាស្ត្រកសិកម្ម ២០២៤-២០២៨ ដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បទបង្ហាញស្តីពីផែនការយុទ្ធសាស្ត្រនៃការប្រែប្រួលអាកាសធាតុកម្ពុជា (CCCSP) ដោយ លោក ស៊ឹម បូវិសាល មន្រ្តីការងារបន្សុំា កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ក្រសួងបរិស្ថាន។
យុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ (DCPS 2024-2028) ដោយ លោក គឹម លំអងបុព្វតា ប្រធានស្តីទីនាយកដ្ឋានគោលនយោបាយសហប្រតិបត្តិការអភិវឌ្ឍន៍ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ដើមកំណត់សកម្មភាពដែលត្រូវអនុវត្ត ក្នុងឆ្នាំ២០២៥ និងឆ្នាំ ២០២៥ អង្គប្រជុំ ដឹកនាំឧ្យមាន កិច្ចពិភាក្សា តាមបណ្តាយ រួមមាន: ក្រុមការងារថវិកា (BWG) បណ្តាញការងារបរិស្ថាន និងការប្រែប្រួលអាកាសធាតុ កសិកម្ម និង ទឹក NECAW) ធនធានធម្មជាតិ និងអភិបាលកិច្ចដីធ្លី (NRLG) និងអភិបាលកិច្ច យេនឌ័រ បរិស្ថាន ពិការភាព ការដាក់បញ្ចូលសង្គម (GGEDSI)។
កិច្ចប្រជុំនេះបញ្ចប់ដោយបរិយាកាសប្រកបដោយភាពរីករាយ ហើយបានឆ្លើយតបទៅនិងគោលបំណង ក៏ដូចជាការរំពឹងទុកដែលបានដាក់ចេញ។
