ពួកយើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្សព្វផ្សាយអំពីកិច្ចប្រជុំដំបូងជាមួយភាគីពាក់ព័ន្ធ ស្តីពី ការសិក្សាស្រាវជ្រាវលើ “ការវាយតំលៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ផ្តោតលើគម្រោងអភិវឌ្ឍន៍ក្នងខេត្តកោះកុង និងព្រះសីហនុ នៃប្រទេសកម្ពុជា” ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
ការសិក្សានេះមានកិច្ចសហការរវាងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGOF) និងអង្គការ ActionAid International Cambodia (AAC) ក្នុងគោលបំណងដើម្បីឈ្វេងយល់អំពីរបៀបដែលគម្រោងអភិវឌ្ឍន៍ មានផលប៉ះពាល់ជាវិជ្ជមាន និងអវិជ្ជមាន លើសកម្មភាពសេដ្ឋកិច្ចក្នុងសហគមន៍ ទេសភាពបរិស្ថាន និងការផ្លាស់ប្តូរការអនុវត្តវប្បធ៌មក្នុងសហគមន៍ និងដើម្បីកំណត់អំពីស្ថាប័នហិរញ្ញវត្ថុ ដែលផ្តល់ហិរញ្ញប្បទានដល់គម្រោងវិនិយោគ និងការអនុលោមតាមស្តង់ដាការពារ និងនិរន្តរភាព។
កិច្ចប្រជុំនេះមានអ្នកចូលរួមពីតំណាងអ្នកពាក់ព័ន្ធ មកពីក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល សភាពាណិជ្ជកម្មកម្ពុជា ដៃគូរអភិវឌ្ឍ ធនាគារនិងមីក្រូហិរញ្ញវត្ថុ និងអង្គការសង្គមសុីវិល។
ចូលរួមជាមួយយើងទាំងអស់គ្នា ដើម្បីការឆ្ពោះទៅរកការលើកកម្ពស់ការប្រកបអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។ ការចូលរួម និងការគាំទ្ររបស់អ្នកគឺមានសារៈសំខាន់សម្រាប់ភាពជោគជ័យនៃគំនិតផ្តួចផ្តើមនេះ!