នៅក្នុងបន្ទប់ការិយាល័យនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា(NGOF) លោក តឹក វណ្ណារ៉ា កំពុងបំពេញការងារប្រចាំថ្ងៃរបស់លោក រួមមានការពិនិត្យមើល ឆ្លើយតប និងផ្ទៀងផ្ទាត់ឯកសារផ្សេងៗពីគម្រោងកម្មវិធីខុសៗគ្នា ដើម្បីធានាឲ្យបាននូវវឌ្ឍនភាពដ៏រលូននៅក្នុងស្ថាប័នការងារ។ យូរៗម្តង លោកទទួលទូរសព័្ទពីសហការី និងភាគីពាក់ព័ន្ធស្នើសុំជួបប្រជុំពិភាក្សាទាក់ទិននឹងការងារ។
តាមរយៈនីតិវិធីជ្រើសរើសប្រកបដោយតម្លាភាព និងយុត្តិធម៌ ដោយផ្អែកលើទេពកោសល្យ កម្រិតវប្បធម៌ រួមជាមួយនឹងបទពិសោធន៍ការងារ លោក វណ្ណារ៉ា អាយុ៣៣ឆ្នាំ ត្រូវបានជ្រើសរើស និងតែងតាំងជានាយកប្រតិបត្តិថ្មីនៃ NGOF ចាប់ពីថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៤តទៅ។